ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធក្នុងខេត្ត ត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងខេត្តសៀមរាបទាំងស្រុង ដើម្បីឈានទៅស្នើសុំវិញ្ញាបនបត្របញ្ជាក់ការលុបបំបាត់ជំងឺគ្រុនចាញ់ពីក្រសួងសុខាភិបាល។ លោក នាក់ ណេរ៉ុន បាបលើកឡើងថា ក្រុមការងារពិសេសត្រូវយកចិត្តទុកដាក់ ក្នុងសកម្មភាពការងារមួយចំនួន និងត្រូវមានគោលការសកម្មភាពដូចជា៖ សកម្មភាពប្រជុំក្រុមការងារពិសេសថ្នាក់ស្រុក និងថ្នាក់ខេត្ត ឱ្យគ្រប់ផែនការ, ចុះអភិបាលទៅដល់មណ្ឌលសុខភាព និងប្រជុំជាមួយអ្នកស្ម័គ្រចិត្តភូមិ, ធានាតេស្ត ថ្នាំ…
Category: ព័ត៌មានជាតិ
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃ ក្នុងតំបន់ស្ថិតក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ស្ថិតក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ចាប់ពីដើមខែមិថុនា ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពកាប់ឆ្ការព្រៃ និងរាយបន្លាលួសនៅតំបន់បង្គោលព្រំដែនលេខ២៦ ដោយបានបន្តរុលចូលមកក្នុងទឹកដីកម្ពុជាបន្ថែមទៀត។ សកម្មភាពខាងលើនេះ រំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចទី១ (វិធានការ កាត់បន្ថយភាពតានតឹង)…
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់
កិច្ចសម្រុះសម្រួលនេះ មាន ១៣មាត្រា ត្រូវបានរៀបចំឡើងដើម្បីបង្កើតឱ្យមានអភិក្រមរួមមួយសម្រាប់ក្រុមការងារអាស៊ាន និងគណៈកម្មការចម្រុះអាស៊ាន នៅក្រោមគណៈកម្មការពិគ្រោះយោបល់អាស៊ានផ្នែកស្តង់ដានិងគុណភាពប្រើប្រាស់ជាគោលការណ៍ និងជាបន្ទាត់សម្រាប់រៀបចំសុខដុមនីយកម្មស្តង់ដាអាស៊ាន សុខដុមនីយកម្មបទប្បញ្ញត្តិបច្ចេកទេស និងការរៀបចំនីតិវិធីនៃការទទួលស្គាល់ទៅវិញទៅមកនូវលទ្ធផលនៃនីតិវិធីវាយតម្លៃភាពអនុលោមរបស់រដ្ឋសមាជិកនីមួយៗ។ កិច្ចសម្រុះសម្រួលនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា និងបណ្តាសមាជិកអាស៊ាន រួមមាន ១). ផ្តល់ជាមូលដ្ឋានសម្រាប់ពង្រឹងនិងសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យមានលំហូរដោយសេរីនូវផលិតផលនៅក្នុងទីផ្សារអាស៊ាន ២). ពង្រឹងដល់សមត្ថភាពរបស់អង្គភាពចេញវិញ្ញាបនបត្រ អង្គភាពធ្វើតេស្ត និងអង្គភាពអធិការកិច្ចរបស់កម្ពុជា ឱ្យបំពេញស្របតាមគោលការណ៍នៃកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ានតាមផ្នែកសម្រាប់សម្ភារៈអគារនិងសំណង់ ៣). កាត់បន្ថយការខាតបង់ធនធានរបស់វិស័យឯកជនទៅលើការធ្វើសេវាកម្មផ្តល់វិញ្ញាបនបត្រ តេស្ត និងអធិការកិច្ចឡើងវិញសម្រាប់សម្ភារៈអគារនិងសំណង់ និង ៤). ជំរុញឱ្យការធ្វើពាណិជ្ជកម្មសម្ភារៈអគារនិងសំណង់នៅក្នុងទីផ្សារអាស៊ានប្រកបដោយសមធម៌ និងលើកកម្ពស់ភាពប្រកួតប្រជែងដោយសុចរិតនៅកម្ពុជា៕
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ Hotline Group Meeting លើកទី២០
សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប និងលោកប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំ Hotline Group Meeting…
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់
កិច្ចសម្រុះសម្រួលនេះ មាន ១៣មាត្រា ត្រូវបានរៀបចំឡើងដើម្បីបង្កើតឱ្យមានអភិក្រមរួមមួយសម្រាប់ក្រុមការងារអាស៊ាន និងគណៈកម្មការចម្រុះអាស៊ាន នៅក្រោមគណៈកម្មការពិគ្រោះយោបល់អាស៊ានផ្នែកស្តង់ដានិងគុណភាពប្រើប្រាស់ជាគោលការណ៍ និងជាបន្ទាត់សម្រាប់រៀបចំសុខដុមនីយកម្មស្តង់ដាអាស៊ាន សុខដុមនីយកម្មបទប្បញ្ញត្តិបច្ចេកទេស និងការរៀបចំនីតិវិធីនៃការទទួលស្គាល់ទៅវិញទៅមកនូវលទ្ធផលនៃនីតិវិធីវាយតម្លៃភាពអនុលោមរបស់រដ្ឋសមាជិកនីមួយៗ។ កិច្ចសម្រុះសម្រួលនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា និងបណ្តាសមាជិកអាស៊ាន រួមមាន ១). ផ្តល់ជាមូលដ្ឋានសម្រាប់ពង្រឹងនិងសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យមានលំហូរដោយសេរីនូវផលិតផលនៅក្នុងទីផ្សារអាស៊ាន ២). ពង្រឹងដល់សមត្ថភាពរបស់អង្គភាពចេញវិញ្ញាបនបត្រ អង្គភាពធ្វើតេស្ត និងអង្គភាពអធិការកិច្ចរបស់កម្ពុជា ឱ្យបំពេញស្របតាមគោលការណ៍នៃកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ានតាមផ្នែកសម្រាប់សម្ភារៈអគារនិងសំណង់ ៣). កាត់បន្ថយការខាតបង់ធនធានរបស់វិស័យឯកជនទៅលើការធ្វើសេវាកម្មផ្តល់វិញ្ញាបនបត្រ តេស្ត និងអធិការកិច្ចឡើងវិញសម្រាប់សម្ភារៈអគារនិងសំណង់ និង ៤). ជំរុញឱ្យការធ្វើពាណិជ្ជកម្មសម្ភារៈអគារនិងសំណង់នៅក្នុងទីផ្សារអាស៊ានប្រកបដោយសមធម៌ និងលើកកម្ពស់ភាពប្រកួតប្រជែងដោយសុចរិតនៅកម្ពុជា៕
សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតរបស់អាស៊ាន លើកទី៣ នៅសាធារណរដ្ឋ៊ ខែមិថុនា ឆ្នាំ២០២៦។ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី៨ មិថុនា ២០២៦ Together with H.E. Dr. PICH Chanmony HUNMANET, I am leading the Cambodian delegation on an Official Visit…
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការលើកដី បិទច្រកព្រំដែននៅសំពៅលូន ជាការធ្វើសកម្មភាពបង្កហេតុ
បន្ទាយមានជ័យ ៖ ថ្លែងចេញពីទឹកដី នៃខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកការលើកដី បិទច្រកព្រំដែននៅសំពៅលូន ខេត្ដបាត់ដំបង ជាការធ្វើសកម្មភាពបង្កហេតុ និងចាត់ទុកជាទង្វើខុសឆ្គង។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹក ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអង្គារ ទី៩…
លោក កឹម សុខា ទទួលបានការលើកលែងទោស តែនៅជាប់បម្រាមចេញក្រៅប្រទេស៥ឆ្នាំ
លោក កឹម សុខា បានទទួលការលើកលែងទោស ពីប្រមុខរដ្ឋស្តីទី សម្តេច ហ៊ុន សែន តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ ព្រះរាជក្រឹត្យលើកលែងទោស ចំពោះទោសដែលតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ ប៉ុន្តែនៅតែរក្សាការមិនអនុញ្ញាតឱ្យចេញពីក្រៅប្រទេសរយៈពេល៥ឆ្នាំដដែល។«លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបាន តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦…
នាយករដ្ឋមន្ត្រី ជំរុញឱ្យរឹតបន្តឹងអ្នកផលិតមាតិកាអនាធិបតេយ្យ ខណៈសីលធម៌សង្គមកំពុងប្រឈមបញ្ហា
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ ពន្លឿនការដាក់ចេញវិធានការបច្ចេកទេស និងវិធានការអប់រំស៊ីជម្រៅ ដើម្បីទប់ស្កាត់ការធ្លាក់ចុះសីលធម៌សង្គម។ការណែនាំនេះ ផ្តោតជាពិសេសលើការគ្រប់គ្រងអ្នកផលិតមាតិកាអនាធិបតេយ្យនៅលើបណ្ដាញសង្គម ដែលត្រូកំពុងបង្កផលប៉ះពាល់ដល់តម្លៃសង្គម និងសាធារណជន។ ការណែនាំនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ នាកិច្ចប្រជុំនោះ បានពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងកំណែទម្រង់សេដ្ឋកិច្ច ការអភិវឌ្ឍជាតិ និងបញ្ហាសង្គម។ សម្តេចធិបតីបានសង្កត់ធ្ងន់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលថា ការរីករាលដាលនៃមាតិកាអនាធិបតេយ្យ និងមាតិកាដែលប៉ះពាល់ដល់តម្លៃសីលធម៌…