លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ Hotline Group Meeting លើកទី២០

សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ

នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប និងលោកប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំ Hotline Group Meeting លើកទី២០ នៅសណ្ឋាគារសុខាអង្គរ។ ដោយបានការអញ្ជើញចូលរួមពី លោក-លោកស្រី ប្រធានកុងស៊ុលប្រចាំស្ថានទូត លោកស្នងការរង អង្គភាពនគរបាលទេសចរណ៍ អង្គភាពនគរបាលការពារបេតិកភណ្ឌ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លោកនាយការិយាល័យដែលពាក់ព័ន្ធ និងលោកអធិការនគរបាលក្រុងសៀមរាបផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *