ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអញ្ជើញជួបសំណេះសំណាល

     នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប។ រូបភាព៖ លោកឡៃ បញ្ញា

សេចក្ដី​ជូនដំណឹង​ស្ដីពី​ការ​ដាក់​ពាក្យសុំចូល​បំពេញ​កាតព្វកិច្ច​យោធា​ !

គណៈកម្មធិការជាតិកាតព្វកិច្ចយោធា សូមជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨-២៥ឆ្មាំ ឱ្យបានជ្រាបថា គណៈកម្មការជាតិកាតព្វកិច្ចយោធា និងធ្វើការចែក និងទទួលពាក្យ ចាប់ពីថ្ងៃ ០១ ខែតុលា រហូតដល់ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៦ និងការដាក់ពាក្យ ចាប់ពីថ្ងៃទី ១០-១៥ តុលា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតីក្នុងការបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាជាណាចក្រកម្ពុជា(FPCS)

សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងការបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាជាណាចក្រកម្ពុជា(FPCS) នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ដោយបានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ លោកអធិការ-អធិការរង លោកនាយ-នាយរងផ្នែក…

សេចក្តីថ្លែងការណ៍បើករបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

សេចក្តីថ្លែងការណ៍បើករបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូជាន់ខ្ពស់ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

សៀមរាប ៖ នៅថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញអមដំណើរ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ចូលរួមជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូជាន់ខ្ពស់…

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំបញ្ជា និងដាក់ពង្រាយកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូន ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

សៀមរាប ៖ នៅថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំបញ្ជា និងដាក់ពង្រាយកម្លាំង ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម…

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំណែនាំតម្រង់ទិសអំពីដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦

សៀមរាប ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំសហការី ចូលរួមកិច្ចប្រជុំណែនាំតម្រង់ទិសអំពីដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំលេង (Zoom) ក្រោមអធិបតីភាព ឯកឧត្ដម…

ធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

ឯកឧត្តម​ លី​ សំរិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ បានចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​។ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ | នៅសណ្ឋាគារ​ រ៉េសុីដង់​ សុខាភ្នំពេញ។RSRNews    

អាជ្ញាធរខេត្តសៀមរាប៖ ភាពជោគជ័យពិតប្រាកដរបស់សិស្ស មិនមែនមានត្រឹមចំណេះដឹងនោះទេ តែត្រូវមានសីលធម៌ និងគុណធម៌ជាចាំបាច់

‎អាជ្ញាធរខេត្តសៀមរាបបានគូសបញ្ជាក់ថា ភាពជោគជ័យពិតប្រាកដរបស់សិស្សានុសិស្ស មិនមែនត្រឹមតែការមានចំណេះដឹងសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែសីលធម៌ សុជីវធម៌ និងគុណធម៌ គឺជាលក្ខណៈសម្បត្តិ និងជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន ក្នុងការវាស់ស្ទង់នូវភាពជោគជ័យពិតប្រាកដ។ ‎ ‎ក្នុងពិធីចែកវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា នៃសាលាអន្តរជាតិស្មាធឃីដ ខេត្តសៀមរាប នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានជំរុញឱ្យសិស្សានុសិស្សទាំងអស់ុំខិតខំហ្វឹកហ្វឺន និងរៀនសូត្របន្ថែមលើមុខវិជ្ជាផ្សេងៗ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង និងចំណេះធ្វើ ឱ្យទាន់ការវិវត្តរីកចម្រើននៃសង្គមជាតិ។ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ រក្សាសាមគ្គីភាព និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន…

ពិធីជួបជុំអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ លើកទី២ ដែលមានអ្នកចូលរួមរហូតដល់ជាង ៣,៥០០នាក់!