លោក កឹម សុខា បានទទួលការលើកលែងទោស ពីប្រមុខរដ្ឋស្តីទី សម្តេច ហ៊ុន សែន តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ ព្រះរាជក្រឹត្យលើកលែងទោស ចំពោះទោសដែលតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ ប៉ុន្តែនៅតែរក្សាការមិនអនុញ្ញាតឱ្យចេញពីក្រៅប្រទេសរយៈពេល៥ឆ្នាំដដែល។«លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបាន តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦…
Category: ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ជំរុញឱ្យរឹតបន្តឹងអ្នកផលិតមាតិកាអនាធិបតេយ្យ ខណៈសីលធម៌សង្គមកំពុងប្រឈមបញ្ហា
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ ពន្លឿនការដាក់ចេញវិធានការបច្ចេកទេស និងវិធានការអប់រំស៊ីជម្រៅ ដើម្បីទប់ស្កាត់ការធ្លាក់ចុះសីលធម៌សង្គម។ការណែនាំនេះ ផ្តោតជាពិសេសលើការគ្រប់គ្រងអ្នកផលិតមាតិកាអនាធិបតេយ្យនៅលើបណ្ដាញសង្គម ដែលត្រូកំពុងបង្កផលប៉ះពាល់ដល់តម្លៃសង្គម និងសាធារណជន។ ការណែនាំនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ នាកិច្ចប្រជុំនោះ បានពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងកំណែទម្រង់សេដ្ឋកិច្ច ការអភិវឌ្ឍជាតិ និងបញ្ហាសង្គម។ សម្តេចធិបតីបានសង្កត់ធ្ងន់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលថា ការរីករាលដាលនៃមាតិកាអនាធិបតេយ្យ និងមាតិកាដែលប៉ះពាល់ដល់តម្លៃសីលធម៌…
ក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្ដែងក្តីរន្ធត់យ៉ាងក្រៃលែងចំពោះគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់ចំនួន២ករណីដែលបានកើតឡើងព្រមគ្នា ដោយបណ្តាលឱ្យកម្មករនិយោជិតចំនួន១៣នាក់បានស្លាប់ និងជាង៣០នាក់បានរងរបួសធ្ងន់ និងស្រាល។អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ករណីទី១ កើតឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ ដោយរថយន្តដឹកទំនិញធន់ធំ បានបុករថយន្តដឹកកម្មករតាមបណ្តោយផ្លូវជាតិលេខ៥ ដែលបណ្តាលឱ្យកម្មករ៨នាក់បានស្លាប់ និង១០នាក់រងរបួសធ្ងន់ ខណៈដែលបងប្អូនផ្សេងៗទៀតមានរបួសស្រាល។ដោយឡែកករណីទី២ បានកើតឡើងនៅក្រុងស្វាយរៀង ខេត្តស្វាយរៀងដែលបណ្តាលឱ្យកម្មករចំនួន៥រូបបានស្លាប់ របួសធ្ងន់៥រូប និងរបួសស្រាល១៦រូប។ លោក ស៊ុន មេសា បញ្ជាក់ថា…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តតាកែវ
(តាកែវ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវ។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវសរុប ១,២១៥រូប។…
ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣
សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញសារតាមបណ្តាញសង្គមចូលរួមអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព»។ ថ្ងៃ៣ឧសភា រៀងរាល់ឆ្នាំ ត្រូវបានកំណត់ជាសកលថាជា «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ដើម្បីជាការរំលឹកអំពីតម្លៃ និងតួនាទីសំខាន់របស់សារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ។ នៅកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២៦នេះ ក្រសួងព័ត៌មាន…
ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង នៅតែជាបញ្ហាប្រឈម មិនអាចមើលរំលង
ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់នៅកម្ពុជានៅតែជាបញ្ហាប្រឈមមិនអាចមើលរំលង ដែលបណ្តាលមកពីកត្តាភាពក្រីក្រ កង្វះចំណេះដឹង ការបោះបង់ការសិក្សា វិសមភាពយេនឌ័រ បទដ្ឋានសង្គម ការយល់ខុសពីតួនាទីរបស់ក្មេងស្រីនៅក្នុងគ្រួសារ កង្វះព័ត៌មានត្រឹមត្រូវអំពីសុខភាពផ្លូវភេទ និងឥទ្ធិពលអវិជ្ជមានមួយចំនួនពីប្រព័ន្ធផ្សព្វផ្សាយ។ នេះបើតាមលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន..
ស្រវឹងឡើងទន់ខ្លួន និស្សិតកូនអ្នកមានបើករថយន្តទំនើបបុ.ករះឡើងពេញទំហឹង ផ្តា.ច់ជីវិ.តអ្នកបើករ៉ឺម៉កកម្សត់ម្នាក់ភ្លាមៗ
រាជធានីភ្នំពេញ៖ សមត្ថកិច្ច បានឃាត់ខ្លួនជនបង្ក ក្នុងករណីបើករថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្ដាលឱ្យបុរសជាជនរងគ្រោះបាត់បង់ជីវិតភ្លាមៗ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅមុខវត្តវាលស្បូវ ផ្លូវជាតិលេខ១ ភូមិតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ…។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញរបាយការណ៍លើទំព័រហ្វេសប៊ុកថា សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កជានិស្សិត ឈ្មោះ វ៉ា សុភ័ក្ត្រ អាយុ២៣ឆ្នាំ ក្រោយបើករថយន្តម៉ាក LEXUS…
គណ:កម្មាធិការសិទ្ធិមនុស្សបានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”
គណ:កម្មាធិការសិទ្ធិមនុស្សបានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia” ។ បញ្ហា Scam Online ជាបញ្ហាសាកលដែលប្រទេសទាំងអស់នៅក្នុងសាកលលោកក៏ដូចជានៅក្នុងតំបន់រួមគ្នាប្រយុទ្ធទប់ស្កាត់។ ឧក្រឹដ្ឋជនscam online និងមន្ត្រីឃុបឃិតប្រព្រឹត្តអំពើឆបោកគឺជារឿងមួយដាច់ដោយឡែកផ្សេងពីគ្នា តែអ្នកឯងដាក់ឈ្មោះបង្ខូចកេរ្តិ៍ឈ្មោះប្រទេសរបស់ខ្ញុំដែលមានប្រជាជនជិត ១៨លាននាក់គឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ប្រទេស និងជាតិសាសន៍របស់ខ្ញុំ។ នៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន The Wall Street Journal កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជាការបង្ហាញពីកង្វះវិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន ដែលអាចនាំឱ្យមានការយល់ច្រឡំ ការរើសអើង…
កម្ពុជា បានស្វាគមន៍ចំពោះការដោះលែងអ្នកជាប់ឃុំឃាំង
ភ្នំពេញ ៖ កម្ពុជា បានស្វាគមន៍ចំពោះការដោះលែងអ្នកជាប់ឃុំឃាំង ក្រោមសេចក្តីសម្រេចដែលចេញដោយប្រធានាធិបតី នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយបានលើកលែងទោសបុគ្គលជាង ៤.០០០នាក់ រួមទាំងអតីតប្រធានាធិបតី លោក U Win Myint ព្រមទាំងការបន្ធូរបន្ថយទោសដល់លោកស្រី Aung San Suu Kyi ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីមីយ៉ាន់ម៉ា។ យោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី២២ មេសា ថា ការណ៍នេះ គឺជាការវិវត្តវិជ្ជមាន និងមានសារៈសំខាន់មួយ…