ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម Thamer Mohammed A Algosaibi ចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំង នៅព្រះទីនាំង ទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង វេលាព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែល ឯកឧត្តមត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ។
