នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបតំណាងក្រុមហ៊ុន Shanghai Linshu Culture Technology Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនាឱកាសនោះ ខាងតំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីបំណង និងគម្រោងនៃកិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរជាតិអប្សរា ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។ ក្រោយពីស្តាប់បទបង្ហាញរួចមក លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះបំណងនៃកិច្ចសហប្រតិបត្តិការនេះ និង សង្ឃឹមថាភាគីយើងទាំងពីរអាចនឹងសហការគ្នានាពេលអនាគត៕
Author: raksmeysiemreap
អាជ្ញាធរមីន ៖ ប្រជាជនភៀសសឹកប្រមាណ ៣០ម៉ឺន នាក់ ទទួលបានការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
ក្រោយមានការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាជាលើកទី២ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលដៅបន្ទាន់ក្នុងការធានាសុវត្ថិភាព សុខមាលភាព និងសុខដុមរមនាជូនប្រជាជនភៀសសឹក ក្នុងនោះរួមមានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ មុនពេលប្រជាជនភៀសសឹកវិលត្រឡប់ទៅលំនៅឋានវិញ។ ជាមួយគ្នានោះ អាជ្ញាធរមីន ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានចេញនូវសេចក្តីណែនាំសម្រាប់ភាគីពាក់ព័ន្ធ ស្តីពី វិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយការយល់ដឹងពី គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ។ អនុវត្តតាមសេចក្តីណែនាំនេះ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ប្រជាជនភៀសសឹកប្រមាណ ៣០ ម៉ឺននាក់…
សាររបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់
ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, ខ្ញុំពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរនិងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ហើយជាការឈឺចាប់មួយ ដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំ។ ជាការពិត, ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែ គន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះ ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ ជាមួយគ្នានេះ និង ចំពោះមុខនេះ យើងមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និង លុបបំបាត់ភាពអសកម្មភាពទាំងឡាយក្នុងសង្គមជាតិ…
ក្រសួងការបរទេសបាននិយាយថា សហរដ្ឋអាមេរិកនឹងផ្អាកដំណើរការទិដ្ឋាការសម្រាប់ប្រទេសចំនួន 75
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃពុធ ទី១៤ ខែមករាថា រដ្ឋបាល ត្រាំ កំពុងផ្អាកដំណើរការទិដ្ឋាការទាំងអស់ សម្រាប់អ្នកដាក់ពាក្យមកពីប្រទេសចំនួន ៧៥។ អ្នកនាំពាក្យមិនបានបញ្ជាក់លម្អិតអំពីផែនការនេះទេ ដែលត្រូវបានរាយការណ៍ដំបូងដោយ Fox News ដែលបានលើកឡើងពីអនុស្សរណៈរបស់ក្រសួងការបរទេស។ អានអំពីគំនិតច្នៃប្រឌិត និងមនុស្សដែលធ្វើការលើដំណោះស្រាយចំពោះវិបត្តិសកលជាមួយនឹងព្រឹត្តិប័ត្រព័ត៌មាន Reuters Beacon ។ ការផ្អាកនឹងចាប់ផ្តើមនៅថ្ងៃទី 21 ខែមករា យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រទេសសូម៉ាលី រុស្ស៊ី អ៊ីរ៉ង់ អាហ្វហ្គានីស្ថាន ប្រេស៊ីល នីហ្សេរីយ៉ា…
លោក ត្រាំ ចុះហត្ថលេខាលើសេចក្តីប្រកាសដកខ្លួនចេញពីអង្គការអន្តរជាតិ
វ៉ាស៊ីនតោន៖ សេតវិមានបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសដកសហរដ្ឋអាម៉េរិកចេញពីអង្គការក្រៅអង្គការសហប្រជាជាតិចំនួន ៣៥ និងស្ថាប័នចំណុះឱ្យអង្គការសហប្រជាជាតិចំនួន ៣១ ដែល “ធ្វើសកម្មភាពផ្ទុយនឹងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក”។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ មិនបានរាយនាមឈ្មោះអង្គការទាំងនោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera និងប្រភពផ្សេងៗទៀត នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦៕
សម្បុកល្បែងស៊ីសងទូហ្គេមបាញ់ត្រីកំពុងបើកដំណើរការពង្វក់ក្រុមញៀនល្បែងសម្រុកចូលលេងនៅ OK9 ពិភពបាតសមុទ្រ ឃុំសំរោង មិនដឹងថា លោកវរសេនីយ៍ឯក ជិន ភឿន អធិការស្រុកចន្រ្ទានិងលោកឧត្ដមសេនីយ៍ទោ ពេជ្រ វិរៈស្នងការខេត្តហ៊ានបង្រ្កាបដែរឬយ៉ាណា.!
ខេត្តស្វាយរៀង៖ល្បែងស៊ីសងទូរហ្គេមបាញ់ត្រីមួយកន្លែង យីហោ OK9 ពិភពបាតសម្រុតស្ថិត នៅឃុំ សំរោង ស្រុកចន្រ្ទាកំពុងតែទាក់ទាញក្រុមញៀនល្បែងទាំងក្មេងទាំងចាស់ មានពលរដ្ឋខ្មែរ និងជនបរទេស ចូលលេងយ៉ាងពពាក់ពពួន មិនដឹងថា លោកវរសេនីយ៍ឯក ជិន ភឿន អធិការស្រុកចន្រ្ទា និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការខេត្តស្វាយរៀងបានជ្រាបដែរឬយ៉ាងណា.?ឬជ្រាប់ហើយតែធ្វើមិនដឹង។ ពលរដ្ឋរស់នៅស្រុកចន្រ្ទាបានលើកឡើងថា ឃុំសំរោង បច្ចុប្បន្នកំពុងតែប្រែមុខមាត់ថ្មីលើពិភពល្បែងស៊ីសងគ្រប់ប្រភេទ និងទូហ្គេមបាញ់ត្រី ជ្រកក្រោមផ្លាក យីហោ OK9 ពិភពបាតសមុទ្រ បានពង្វក់ពលរដ្ឋខ្មែរ ជនជាតិវៀតណាមនិងជនជាតិចិនផ្ដុំគ្នាចូលលេងយ៉ាងពពាក់ពពួនមិនឃើញសម្ថតកិច្ចមូលដ្ឋាន ស្រុក…
ល្បែងសុីសងគ្រប់ប្រភេទទាំងនេះ មានមន្តអ្វីទើបអាចបាំងភ្នែកសមត្ថកិច្ចមិនឃើញចុះបង្រ្កាប!
ក្រុងព្រះសីហនុ ៖ ទីតាំងល្បែងសុីខុសច្បាប់គ្រប់ប្រភេទ ដែលច្រកកោនស្លាក សណ្ឋាគារ និងអាផាតមិន សង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ កំពុងចរាចរណ៍ដោយសេរីមិនឃើញមន្រ្តីមានសមត្ថកិច្ចចុះបង្រ្កាប ទោះមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋស្អប់ល្បែងសុីសងក៏ដោយ។ ប្រភពពីពលរដ្ឋ រស់នៅក្នុងតំបន់ទីតាំងជាប់នោះបានប្រាប់ក្រុមការងារយើងថា សណ្ឋាគារ និងអាផាតមិន ទោះឃើញមានស្លាកយីហោពីលើនោះដាក់ទីក្រុងកម្សាន្តប៊ីយ៉ាប៉ាវជៀ តែក្នុងនោះមិនត្រឹមតែមានតែប៊ីយ៉ាប៉ុណ្ណោះ គឺមានបង្រ្កប់ល្បែងសុីសងជាច្រើនប្រភេទ ដោយមិនឃើញមានមន្រ្តីសម្ថតកិច្ចពាក់ព័ន្ធណាម្នាក់ចុះមក បង្រ្កាប សោះឡើយដោយលោកក៏បន្តថាប្រហែលមានខ្នងធំ រឺត្រូវបានសំណែនពីពួកញៀនល្បែងហើយមើល ទើបលោកអធិការក្រុងមិនបញ្ជូនកម្លាំងចុះមកក្បែរ រឺ បង្រ្កាបទាល់តែសោះ។ ទោះបី ប្រមុខ រដ្ឋាភិបាល កម្ពុជា បាន ណែនាំ…
ល្បែងសុីសងគ្រប់ប្រភេទទាំងនេះ មានមន្តអ្វីទើបអាចបាំងភ្នែកសមត្ថកិច្ចមិនឃើញចុះបង្រ្កាប!
ក្រុងព្រះសីហនុ ៖ ទីតាំងល្បែងសុីខុសច្បាប់គ្រប់ប្រភេទ ដែលច្រកកោនស្លាក សណ្ឋាគារ និងអាផាតមិន សង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ កំពុងចរាចរណ៍ដោយសេរីមិនឃើញមន្រ្តីមានសមត្ថកិច្ចចុះបង្រ្កាប ទោះមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋស្អប់ល្បែងសុីសងក៏ដោយ។ ប្រភពពីពលរដ្ឋ រស់នៅក្នុងតំបន់ទីតាំងជាប់នោះបានប្រាប់ក្រុមការងារយើងថា សណ្ឋាគារ និងអាផាតមិន ទោះឃើញមានស្លាកយីហោពីលើនោះដាក់ទីក្រុងកម្សាន្តប៊ីយ៉ាប៉ាវជៀ តែក្នុងនោះមិនត្រឹមតែមានតែប៊ីយ៉ាប៉ុណ្ណោះ គឺមានបង្រ្កប់ល្បែងសុីសងជាច្រើនប្រភេទ ដោយមិនឃើញមានមន្រ្តីសម្ថតកិច្ចពាក់ព័ន្ធណាម្នាក់ចុះមក បង្រ្កាប សោះឡើយដោយលោកក៏បន្តថាប្រហែលមានខ្នងធំ រឺត្រូវបានសំណែនពីពួកញៀនល្បែងហើយមើល ទើបលោកអធិការក្រុងមិនបញ្ជូនកម្លាំងចុះមកក្បែរ រឺ បង្រ្កាបទាល់តែសោះ។ ទោះបី ប្រមុខ រដ្ឋាភិបាល កម្ពុជា បាន ណែនាំ…