ដោយ មាន វត្តមាន សមាជិក សមាជិកា រដ្ឋសភា ពេល ផ្តើម សម័យប្រជុំ ចំនួន ១១០ រូប បាន អនុម័ត សេចក្តី ព្រាង ចំនួន ៤ ។
អង្គ សភា បាន អនុម័ត យល់ព្រម របៀបវារៈ សម័យប្រជុំ រដ្ឋសភា លើក ទី ៥ នីតិកាល ទី ៧ ចំនួន ៤ ដោយ ទទួល បាន ចំនួន ១១១ សំឡេង នៃ ចំនួន សមាជិក រដ្ឋសភា ទាំងមូល ។
អង្គ សភា បាន បន្ត នីតិវិធី ទៅ តាម របៀបវារៈ ទាំង ៤ នៃ សម័យប្រជុំ រដ្ឋសភា លើក ទី ៥ នីតិកាល ទី ៧ ដែល មាន លទ្ធផល ដូច តទៅ ៖
១- ការ ពិភាក្សា និង អនុម័ត សេចក្តីព្រាងច្បាប់ ស្តី ពី អាកាសចរណ៍ ស៊ី វិល នៃ ព្រះរាជាណាចក្រ កម្ពុជា ។
សេចក្តីព្រាងច្បាប់ ស្តី ពី អាកាសចរណ៍ ស៊ី វិល នៃ ព្រះរាជាណាចក្រ កម្ពុជា គឺ បាន រៀបចំ ឡើង ដើម្បី ជំនួស ច្បាប់ ស្តី ពី អាកាសចរណ៍ ស៊ី វិល នៃ ព្រះរាជាណាចក្រ កម្ពុជា ចាស់ ដែល បាន ប្រកាស ឱ្យ ប្រើ តាំងពី ឆ្នាំ ២០០៨ ដែល ពុំ បាន គ្របដណ្តប់ អស់ នូវ សកម្មភាព អាកាសចរណ៍ ថ្មី ៗ ដែល កំពុង មានកា រវិ វត្ត រីក ចម្រើន យ៉ាង ខ្លាំង នៅ ក្នុង ពិភពលោក ។
ដើម្បី បំពេញ នូវ មូលដ្ឋាន គតិ យុ ត្ត ឱ្យ បាន គ្រប់គ្រាន់ សម្រាប់ ការ គ្រប់គ្រង និង អភិវឌ្ឍ វិស័យ អាកាស ចរណ៍ នៅ ព្រះរាជាណាចក្រ កម្ពុជា ទើប រាជរដ្ឋាភិបាល ដែល មាន រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ ស៊ី វិល ជា សេនាធិការ បាន រៀបចំ សេចក្តីព្រាងច្បាប់ ស្តី ពី អាកាសចរណ៍ ស៊ី វិល នៃ ព្រះរាជាណាចក្រ កម្ពុជា ជា ថ្មី ដើម្បី ធានា សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ប្រតិបត្តិការ អាកាសចរណ៍ ស៊ី វិល ជំរុញ ការ អភិវឌ្ឍ ការ ដឹក ជញ្ជូន តាម ផ្លូវអាកាស ប្រកបដោយ ចីរភាព កាលានុវត្តភាព វិនិយោគ ការ ប្រកួតប្រជែង និង រួមចំណែក ការពារ បរិស្ថាន ព្រមទាំង លើកកម្ពស់ ផលប្រយោជន៍ សម ស្រប របស់ អ្នក ប្រើប្រាស់ សេវាកម្ម ដឹក ជញ្ជូន តាម ផ្លូវអាកាស នៅ កម្ពុជា ។
– សេចក្តីព្រាងច្បាប់ ស្តី ពី អាកាសចរណ៍ ស៊ី វិល នៃ ព្រះរាជាណាចក្រ កម្ពុជា មាន ចំនួន ២៥ ជំពូក ចែក ចេញ ជា ១០៤ មាត្រា ។
– លោក ជំទាវ និ ន សា ផុ ន ប្រធាន គណៈកម្មការ សាធារណការ ដឹក ជញ្ជូន អាកាសចរណ៍ ស៊ី វិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ នៃ រដ្ឋសភា ជា អ្នករាយការណ៍ ជូន អង្គ សភា ពី លទ្ធផល នៃ ការ ពិនិត្យ សិក្សា សេចក្តីព្រាងច្បាប់ ។
– ឯកឧត្តម ម៉ៅ ហាវ ណ្ណា ល់ រដ្ឋមន្ត្រី ទទួល បន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ ស៊ី វិល ជា តំណាង រាជរ ដ្ឋា ភិ បាល និង សហការី ជា អ្នក ការពារ សេចក្តីព្រាងច្បាប់ ។
– សមាជិក រដ្ឋសភា ដែល បាន ឡើង មាន មតិ ក្នុង ការ ពិភាក្សា សេចក្តីព្រាងច្បាប់ នេះ មាន ចំនួន ៣ រូប គឺ ឯកឧត្តម ទី សុគន្ធ តំណាងរាស្ត្រ មណ្ឌល ខេត្តកណ្តាល ឯកឧត្តម សេរី កុសល តំណាងរាស្ត្រ មណ្ឌល ខេត្ត បន្ទាយ មាន ជ័យ និង ឯកឧត្តម សួ ស យ៉ា រ៉ា តំណាងរាស្ត្រ មណ្ឌល ខេត្តកំពង់ធំ ។
– អង្គ សភា បាន អនុម័ត យល់ព្រម លើ សេចក្តីព្រាងច្បាប់ ទាំងមូល ចំនួន ៩៧ សំឡេង នៃ ចំនួន សមាជិក រដ្ឋសភា ទាំងមូល ។
២- ការ ពិភាក្សា និង អនុម័ត សេចក្តីព្រាងច្បាប់ ស្តី ពី ការ អនុម័ត យល់ព្រម លើ កិច្ចព្រមព្រៀង គ្រប់ ជ្រុងជ្រោយ ស្តី ពី ការ ដឹក ជញ្ជូន តាម ផ្លូវអាកាស រវាង រដ្ឋ សមាជិកសមាគម ប្រជាជាតិ អាស៊ី អាគ្នេយ៍ និង សហភាព អឺរ៉ុប និង រដ្ឋ សមាជិក របស់ ខ្លួន ។
សេចក្តីព្រាងច្បាប់ ខាងលើ មាន ភ្ជាប់ ដោយ កិច្ចព្រមព្រៀង គ្រប់ ជ្រុងជ្រោយ ស្តី ពី ការ ដឹក ជញ្ជូន តាម ផ្លូវ អាកាស រវាង រដ្ឋ សមាជិកសមាគម ប្រជាជាតិ អាស៊ី អាគ្នេយ៍ សហភាព អឺរ៉ុប និង រដ្ឋ សមាជិក មាន ខ្លឹមសារ ចំនួន ៣៤ មាត្រា ភ្ជាប់ ដោយ ឧ ប សម្ព័ន្ធ ចំនួន ១ ដែល មាន ១៥ មាត្រា ។ កិច្ចព្រមព្រៀង រវាង អាស៊ាន និង សហភាព អឺរ៉ុប ដែល តំណាង ឱ្យ ៣៧ ប្រទេស រួម មាន រដ្ឋ សមាជិក អាស៊ាន ១០ ប្រទេស និង រដ្ឋ សមាជិក អឺរ៉ុប ២៧ ប្រទេស គឺជា ការ បើក ចំហរ ទីផ្សារ នៃ ការ ដឹក ជញ្ជូន តាម ផ្លូវអាកាស អន្តរជាតិ រវាង តំបន់ ទាំង ពីរ ។ ព្រះរាជាណាចក្រ កម្ពុជា នឹង ទទួល បាន អត្ថប្រយោជន៍ សម្រាប់ ការ បង្កើន កិច្ច សហប្រតិបត្តិការ របស់ កម្ពុជា ជាមួយ រដ្ឋ សមាជិក អាស៊ាន និង រដ្ឋ សមាជិក នៃ សហភាព អឺរ៉ុប ក្នុង វិស័យ អាកាសចរណ៍ ស៊ី វិល ជំរុញ ការ ទាក់ទាញ វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និង ផ្លាស់ ប្តូរ វប្បធម៌ រវាង ប្រជាជន និង ប្រជាជន នៃ តំបន់ ទាំង ពីរ ។
– សេចក្តីព្រាងច្បាប់ ស្តី ពី ការ អនុម័ត យល់ព្រម លើ កិច្ចព្រមព្រៀង គ្រប់ ជ្រុងជ្រោយ ស្តី ពី ការ ដឹក ជញ្ជូន តាម ផ្លូវអាកាស រវាង រដ្ឋ សមាជិកសមាគម ប្រជាជាតិ អាស៊ី អាគ្នេយ៍ និង សហភាព អឺរ៉ុប និង រដ្ឋ សមាជិក របស់ ខ្លួន មាន ២ មាត្រា ។
– ឯកឧត្តម សួ ស យ៉ា រ៉ា ប្រធាន គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ និង ព័ត៌មាន នៃ រដ្ឋសភា ជា អ្នករាយការណ៍ ជូន អង្គ សភា ពី លទ្ធផល នៃ ការ ពិនិត្យ សិក្សា សេចក្តីព្រាងច្បាប់ ។
– ឯកឧត្តម ម៉ៅ ហាវ ណ្ណា ល់ រដ្ឋមន្ត្រី ទទួល បន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ ស៊ី វិល ជា តំណាង រាជរ ដ្ឋា – ភិ បាល និង សហការី ជា អ្នក ការពារ សេចក្តីព្រាងច្បាប់ ។
-អង្គ សភា បាន អនុម័ត យល់ព្រម លើ សេចក្តីព្រាងច្បាប់ ទាំងមូល ចំនួន ៩៧ សំឡេង នៃ ចំនួន សមាជិក រដ្ឋសភា ទាំងមូល ។ ៣- ការ ពិភាក្សា និង អនុម័ត សេចក្តីព្រាងច្បាប់ ស្តី ពី ការ អនុម័ត យល់ព្រម លើ ពិធីសារ ទី ៣ ស្តី ពី ការ ពង្រីក សិទ្ធិ ហោះហើរ ទី ៥ រវាង ភាគី ចុះ កិច្ចព្រមព្រៀង ក្រោម កិច្ចព្រមព្រៀង ដឹក ជញ្ជូន តាម ផ្លូវអាកាស រវាង រដ្ឋាភិបាល នៃ រដ្ឋ សមាជិកសមាគម ប្រជាជាតិ អាស៊ី អាគ្នេយ៍ និង រដ្ឋាភិបាល នៃ សាធារណរដ្ឋ ប្រជាមានិត ចិន ។
អត្ថបទ សេចក្តីព្រាងច្បាប់ ខាងលើ មាន ភ្ជាប់ ដោយ ពិធីសារ ទី ៣ ស្តី ពី ការ ពង្រីក សិទ្ធិ ហោះហើរ ទី ៥ នៃ កិច្ច ព្រមព្រៀង ដឹក ជញ្ជូន តាម ផ្លូវអាកាស រវាង រដ្ឋាភិបាល នៃ រដ្ឋ សមាជិកសមាគម ប្រជាជាតិ អាស៊ី អាគ្នេយ៍ និង រដ្ឋាភិបាល នៃ សាធារណរដ្ឋ ប្រជាមានិត ចិន ។ ពិធីសារ ទី ៣ នេះ នឹង ពង្រីក គោលដៅ ហោះហើរ និង ចំនួន ជើងហោះហើរ រវាង រដ្ឋ ជា សមាជិក អាស៊ាន និង សាធារណរដ្ឋ ប្រជាមានិត ចិន ដែល នឹង ផ្តល់ ផលប្រយោជន៍ ជា ច្រើន ជូន កម្ពុជា ជា ពិសេស នឹង ជំរុញ ដល់ ការ បង្កើន ការ ដឹក ជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ ការងារ និង សេដ្ឋកិច្ច ។
– សេចក្តីព្រាងច្បាប់ ស្តី ពី ការ អនុម័ត យល់ព្រម លើ ពិធីសារ ទី ៣ ស្តី ពី ការ ពង្រីក សិទ្ធិ ហោះហើរ ទី ៥ រវាង ភាគី ចុះ កិច្ចព្រមព្រៀង ក្រោម កិច្ចព្រមព្រៀង ដឹក ជញ្ជូន តាម ផ្លូវអាកាស រវាង រដ្ឋាភិបាល នៃ រដ្ឋ សមាជិកសមាគម ប្រជាជាតិ អាស៊ី អាគ្នេយ៍ និង រដ្ឋាភិបាល នៃ សាធារណរដ្ឋ ប្រជាមានិត ចិន មាន ២ មាត្រា ។
– ឯកឧត្តម សួ ស យ៉ា រ៉ា ប្រធាន គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ និង ព័ត៌មាន នៃ រដ្ឋសភា ជា អ្នករាយការណ៍ ជូន អង្គ សភា ពី លទ្ធផល នៃ ការ ពិនិត្យ សិក្សា សេចក្តីព្រាងច្បាប់ ។
– ឯកឧត្តម ម៉ៅ ហាវ ណ្ណា ល់ រដ្ឋមន្ត្រី ទទួល បន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ ស៊ី វិល ជា តំណាង រាជរ ដ្ឋា ភិ បាល និង សហការី ជា អ្នក ការពារ សេចក្តីព្រាងច្បាប់ ។
-អង្គ សភា បាន អនុម័ត យល់ព្រម លើ សេចក្តីព្រាងច្បាប់ ទាំងមូល ចំនួន ៩៧ សំឡេង នៃ ចំនួន សមាជិក រដ្ឋសភា ទាំងមូល ។
៤- ការ ពិភាក្សា និង អនុម័ត សេចក្តីព្រាងច្បាប់ ស្តី ពី ការ អនុម័ត យល់ព្រម លើ ពិធីសារ អនុវត្ត កញ្ចប់ កិច្ចសន្យា ទី ១១ និង ទី ១២ នៃ សេវាកម្ម ដឹក ជញ្ជូន តាម ផ្លូវអាកាស ក្រោម កិច្ចព្រមព្រៀង ក្របខ័ណ្ឌ អាស៊ាន ស្តី ពី សេវាកម្ម ។
សេចក្តីព្រាងច្បាប់ ខាងលើ មាន ភ្ជាប់ ដោយ ពិធីសារ អនុវត្ត កញ្ចប់ កិច្ចសន្យា ទី ១១ ដែល មាន ខ្លឹមសារ ព្រមព្រៀង ចំនួន ៦ ចំណុច និង ពិធីសារ អនុវត្ត កញ្ចប់ កិច្ចសន្យា ទី ១២ មាន ខ្លឹមសារ ព្រមព្រៀង ចំនួន ៦ ចំណុច ។ ការ អនុម័ត សេចក្តីព្រាងច្បាប់ នេះ នឹង បាន ផ្តល់ នូវ អត្ថប្រយោជន៍ ដល់ កម្ពុជា ដូច ជា ៖ បំពេញ កាតព្វកិច្ច ក្នុង នាម រដ្ឋ សមាជិក អាស៊ាន ដើម្បី សម្រេច បាន នូវ ចក្ខុវិស័យ នៃ សហគមន៍ សេដ្ឋកិច្ច អាស៊ាន តែ មួយ តាម រយៈ ការ កសាង ទីផ្សារ អាកាសចរណ៍ អាស៊ាន តែ មួយ ជំរុញ សមាហរណកម្ម នៅ ក្នុង តំបន់ អាស៊ាន នៃ វិស័យ អាកាសចរណ៍ ស៊ី វិល តាម រយៈ ការ បើកចំហ ទីផ្សារ បន្ថែម នៃ សេវាកម្ម ដឹក ជញ្ជូន តាម ផ្លូវអាកាស អន្តរជាតិ និង ទាក់ទាញ ការ វិនិយោគ លើ ផ្នែក សេវាកម្ម ដឹក ជញ្ជូន តាម ផ្លូវអាកាស នៅ កម្ពុជា ពី បណ្តា ប្រទេស សមាជិក អាស៊ាន ។
-អង្គ សភា បាន អនុម័ត យល់ព្រម លើ សេចក្តីព្រាងច្បាប់ ទាំងមូល ចំនួន ៩៧ សំឡេង នៃ ចំនួន សមាជិក រដ្ឋសភា ទាំងមូល ៕
