សម្បុកល្បែងស៊ីសងទូហ្គេមបាញ់ត្រីកំពុងបើកដំណើរការពង្វក់ក្រុមញៀនល្បែងសម្រុកចូលលេងនៅ OK9 ពិភពបាតសមុទ្រ ឃុំសំរោង មិនដឹងថា លោកវរសេនីយ៍ឯក ជិន ភឿន អធិការស្រុកចន្រ្ទានិងលោកឧត្ដមសេនីយ៍ទោ ពេជ្រ វិរៈស្នងការខេត្តហ៊ានបង្រ្កាបដែរឬយ៉ាណា.!

ខេត្តស្វាយរៀង៖ល្បែងស៊ីសងទូរហ្គេមបាញ់ត្រីមួយកន្លែង យីហោ OK9 ពិភពបាតសម្រុតស្ថិត នៅឃុំ សំរោង ស្រុកចន្រ្ទាកំពុងតែទាក់ទាញក្រុមញៀនល្បែងទាំងក្មេងទាំងចាស់ មានពលរដ្ឋខ្មែរ និងជនបរទេស ចូលលេងយ៉ាងពពាក់ពពួន មិនដឹងថា លោកវរសេនីយ៍ឯក ជិន ភឿន អធិការស្រុកចន្រ្ទា និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការខេត្តស្វាយរៀងបានជ្រាបដែរឬយ៉ាងណា.?ឬជ្រាប់ហើយតែធ្វើមិនដឹង។

ពលរដ្ឋរស់នៅស្រុកចន្រ្ទាបានលើកឡើងថា ឃុំសំរោង បច្ចុប្បន្នកំពុងតែប្រែមុខមាត់ថ្មីលើពិភពល្បែងស៊ីសងគ្រប់ប្រភេទ និងទូហ្គេមបាញ់ត្រី ជ្រកក្រោមផ្លាក យីហោ OK9 ពិភពបាតសមុទ្រ បានពង្វក់ពលរដ្ឋខ្មែរ ជនជាតិវៀតណាមនិងជនជាតិចិនផ្ដុំគ្នាចូលលេងយ៉ាងពពាក់ពពួនមិនឃើញសម្ថតកិច្ចមូលដ្ឋាន ស្រុក ខេត្តធ្វើការ ទាំងនោះឡើយ។

ឯណាទៅ.!ពាក្យថា ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ បានដាក់ចេញកន្លងមកទុកអោយមន្រ្តីមូលដ្ឋាន រាជធានី ស្រុក ខេត្តយកទៅអនុវត្តនោះ .!គឺគ្មានទេ គឺមានតែបង្កើន បង្កើត ល្បែងស៊ីសងដូចភ្លៀងរលឹម ប៉ុណ្ណោះ។

ទោះជាកន្លងមក សម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាបិតាសន្តិភាព ផ្កាយ៥ផុតលេខ ស្ដេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងឯកឧត្តម អភិ សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់បំផុតនិងប្រគល់ ដាវអាជ្ញាសឹក ដល់ នគរបាល ស្នងការនិងអភិបាលរាជធានីខេត្តអោយយកចិត្តទុកដាក់បង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់ទូរទាំងប្រទេសយ៉ាងណាក្ដី ក៍ដូចជាគ្មានប្រសិទ្ធភាពដែរ។ព្រោះមន្រ្តីមួយចំនួនទាំងនោះ កំពុងបានផលប្រយោជន៍ពីក្រុមមេបនល្បែងហើយមើលទៅ ទើបទុកអនុសាសន៍ និងប្រសាសន៍របស់ថ្នាក់ដឹកនាំ ចោលកណ្ដាលវាលបែបនេះ។

នៅថ្ងៃទី ១ ខែ មករា ឆ្នាំ២០២៦នេះក្រុមការងារយើងបានរាយការណ៍ជូនលោក វរសេនីយ៍ឯក ជិន ភឿន អធិការស្រុកចន្រ្ទា ដែរពាក់ពន្ធ័និងទីតាំងទូហ្គេមបាញ់ត្រី ជ្រកក្រោមដំបូល ផ្លាក យីហោ OK9 ពិភពបាតសមុទ្រដើម្បីបង្រ្កាប លោកបានបញ្ជាក់ កម្លាំងរដ្ឋបាលស្រុកចន្រ្ទា បានចុះទៅអបរំ ណែនាំនិងធ្វើកិច្ចសន្យាឈប់សកម្មភាពទាំងនោះអស់ទៅហើយ មិនមានបើកលេងទៀតទេ។រីឯខាងរដ្ឋបាលស្រុកចន្រ្ទា ក្រុមការងារយើងមិនអាចទំនាក់ទំនាក់សុំការបកស្រាយបំភ្លឺបានទេ ព្រោះគ្មានលេខទូរសព្ទ័។

Leave a Reply

Your email address will not be published. Required fields are marked *