កម្ពុជាចាប់ខ្លួនអ្នកជំនួញលោក ចេន ហ្សី និងបក្សពួក ២នាក់ទៀត បញ្ជូនទៅប្រទេសចិនវិញ

រាជធានី ភ្នំពេញ ៖ ឧកញ៉ា ចេ ន ហ្សី (Chen Zhi) ជា ម្ចាស់ សម្ព័ន្ធ ក្រុមហ៊ុន ព្រី ន ស៍ គ្រុប និង បក្សពួក ចំនួន ២ នាក់ ទៀត ត្រូវ បាន ចាប់ខ្លួន នៅ ប្រទេស កម្ពុជា ហើយ បញ្ជូន ទៅ កាន់ ប្រទេស ចិន វិញ ។

ក្រសួងមហាផ្ទៃ បាន ប្រកាស នា យប់ ថ្ងៃ ទី ០៧ ខែមករា ឆ្នាំ ២០២៦ នេះ ថា ៖ ក្នុង ក្របខ័ណ្ឌ នៃ កិច្ច សហប្រតិបត្តិការ ប្រយុទ្ធ ប្រឆាំង ឧក្រិដ្ឋកម្ម ឆ្លង ដែន និង ផ្អែក តាម សំណើ របស់ អាជ្ញាធរ មាន សមត្ថកិច្ច នៃ ប្រទេស ចិន សមត្ថកិច្ច កម្ពុជា បាន ចាប់ខ្លួន ពលរដ្ឋ ចិន ចំនួន ៣ នាក់ រួម មាន ឈ្មោះ Chen Zhi ឈ្មោះ Xu Ji Liang និង ឈ្មោះ Shao Ji Hui ប ញ្ចូ ន ទៅ កាន់ ប្រទេស ចិន វិញ ។

ក្រសួងមហាផ្ទៃ បាន បន្ត ថា ប្រតិបត្តិការ នេះ បាន ធ្វើ ឡើង កាលពី ថ្ងៃ ទី ៦ ខែមករា ឆ្នាំ ២០២៦ បន្ទាប់ ពី សមត្ថកិច្ច នៃ ព្រះរាជាណាចក្រ កម្ពុជា និង សមត្ថកិច្ច ចិន បាន សហការ ស៊ើបអង្កេត រួម គ្នា អស់ រយៈពេល ជា ច្រើន ខែ ។

លោក Chen Zhi ត្រូវ បាន ព្រះមហាក្សត្រ ចេញ ព្រះរាជក្រឹត្យ ដក សញ្ញា តិ ខ្មែរ ដោយ ផ្អែក តាម ច្បាប់ សញ្ជាតិ ព្រះរាជាណាចក្រ កម្ពុជា កាលពី ខែធ្នូ ឆ្នាំ ២០២៥ ៕

Leave a Reply

Your email address will not be published. Required fields are marked *