ល្បែងសុីសងគ្រប់ប្រភេទទាំងនេះ មានមន្តអ្វីទើបអាចបាំងភ្នែកសមត្ថកិច្ចមិនឃើញចុះបង្រ្កាប!

ក្រុងព្រះសីហនុ ៖ ទីតាំងល្បែងសុីខុសច្បាប់គ្រប់ប្រភេទ ដែលច្រកកោនស្លាក សណ្ឋាគារ និងអាផាតមិន សង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ កំពុងចរាចរណ៍ដោយសេរីមិនឃើញមន្រ្តីមានសមត្ថកិច្ចចុះបង្រ្កាប ទោះមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋស្អប់ល្បែងសុីសងក៏ដោយ។

ប្រភពពីពលរដ្ឋ រស់នៅក្នុងតំបន់ទីតាំងជាប់នោះបានប្រាប់ក្រុមការងារយើងថា សណ្ឋាគារ និងអាផាតមិន ទោះឃើញមានស្លាកយីហោពីលើនោះដាក់ទីក្រុងកម្សាន្តប៊ីយ៉ាប៉ាវជៀ តែក្នុងនោះមិនត្រឹមតែមានតែប៊ីយ៉ាប៉ុណ្ណោះ គឺមានបង្រ្កប់ល្បែងសុីសងជាច្រើនប្រភេទ ដោយមិនឃើញមានមន្រ្តីសម្ថតកិច្ចពាក់ព័ន្ធណាម្នាក់ចុះមក បង្រ្កាប សោះឡើយដោយលោកក៏បន្តថាប្រហែលមានខ្នងធំ រឺត្រូវបានសំណែនពីពួកញៀនល្បែងហើយមើល ទើបលោកអធិការក្រុងមិនបញ្ជូនកម្លាំងចុះមកក្បែរ រឺ បង្រ្កាបទាល់តែសោះ។

ទោះបី ប្រមុខ រដ្ឋាភិបាល កម្ពុជា បាន ណែនាំ ឱ្យបញ្ឈប់និងចូលរួម ទប់ស្កាត់ ល្បែងភ្នាល់ ស៊ីសង គ្រប់ ប្រភេទ ទូទាំង ប្រទេស នាពេល កន្លងមក តែមន្រ្តីថ្នាក់មូលដ្ឋានដែលមានសមត្ថកិច្ចក្នុងការបង្រ្កាបហាក់មិនអើពើទាល់តែសោះ។ ដោយដឹងថាវាមិនបានផ្តល់ប្រយោជន៍ជាសេដ្ឋកិច្ចជូនជាតិក៏ដោយ ហើយថែមទាំងនាំទុក្ខដល់ប្រទេសជាតិថែមផងនោះ ,ដែលមានតែបង្កបង្កើតអោយអ្នកញៀនល្បែងកាន់តែច្រើនឡើងៗ រហូតឈានដ៏ការប្រព្រឹត្តអំពើហឹង្សា លួច ឆក់ ប្លន់ អសន្តិសុខ ក្នុងសង្គម និងជាពិសេសបាត់បង់ ធនធានមនុស្ស ដែលជាចលកសម្រាប់ប្រទេសជាតិទៀតផងដែរ។ ដោយឡែកសមត្ថកិច្ច ក្នុងមូលដ្ឋានព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុដែលគ្រប់គ្រងដោយ លោក អធិការ តី វិសាល មិនឃើញទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ/ឃុំ មាន សុវត្ថិភាព ៧ ចំណុច ដែល ដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ ។

ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន សង្កាត់លេខ៤ ក្រុងព្រះសីហនុ អំពាវនាវ ដល់ ថ្នាក់ដឹកនាំ ក្រសួង មហាផ្ទៃ និង ឧត្ដមសេនីយ៍ទោ ស រដ្ឋា ស្នងការដ្ឋាន នគរបាល ក្រុងព្រះសីហនុ សូមមើលឃើញ និងចាត់មន្ត្រីក្រោម ឱវាទ ចុះ ត្រួតពិនិត្យ ភាពមិនប្រក្រតី លើទីតាំងល្បែងខាងលើ និងបក្សពួកអ្នកញៀន ល្បែង សុីសង លក្ខណៈ ទ្រង់ទ្រាយ ធំ ទាំងនោះ សូមបង្ក្រាប ជា បន្ទាន់ ដើម្បី បង្រឹង សន្តិសុខ សង្គម សណ្ដាប់ធ្នាប់ ជូន ពលរដ្ឋ ក្នុង មូលដ្ឋាន ៕ RSRNEWs

ខាងអង្គភាពយើងព្យាយាមទំនាក់ទំនងទៅលោក អធិការ តី វិសាល តាមប្រព័ន្ធ Telegram សុំតភា្ជប់ការហៅទូរស័ព្ទ ដើម្បីបំភ្លឺជុំវិញរឿងខាងលើ តែលោកចូលមើលការ តែមិនឆ្លើយ ! សូមអរគុណ
#គេហទំព័ររស្មីសៀមរាប
#ការិយាល័យទំនាក់នងនិងផ្សព្វផ្សាយពាណិជ្ជកម្ម
សូមចុច 085615075 090567006

Leave a Reply

Your email address will not be published. Required fields are marked *