សៀមរាប ៖ នៅរសៀលថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់ ពង្រាយ កម្លាំង ការពារ ធានា សន្តិសុខ សុវត្ថិភាព…
Month: January 2026
នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចូលរួមសហការ ការពារធានាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីទិវារត់ប្រណាំងឆ្លងឧបសគ្គ
ក្នុងពិធីទិវារត់ប្រណាំងឆ្លងឧបសគ្គចម្ងាយឆ្ងាយលើកទី៩ ឆ្នាំ២០២៦ (Ultra Trail Angkor 9th 2026) ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែរប្រារព្ធនៅមុខលានជល់ដំរី ដោយរត់ឆ្លងកាត់ឧបសគ្គតាមផ្លូវក្នុងតំបន់អង្គរ ភូមិសាស្ត្រស្រុកអង្គរធំ ស្រុកបន្ទាយស្រី និងក្រុងសៀមរាប ខេត្តសៀមរាប។
ទស្សនារូបភាព៖ នាវាកងទ័ពជើងទឹកអាមេរិក ចូលដល់សមុទ្រកម្ពុជា ចតនៅមូលដ្ឋានសមុទ្ររាម៥ថ្ងៃ, ការមកដល់នាវាជើងទឹកអាមេរិក បង្ហាញការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក
ទស្សនារូបភាព៖ នាវាកងទ័ពជើងទឹកអាមេរិក ចូលដល់សមុទ្រកម្ពុជា ចតនៅមូលដ្ឋានសមុទ្ររាម៥ថ្ងៃ, ការមកដល់នាវាជើងទឹកអាមេរិក បង្ហាញការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក ដូចការគ្រោងទុកនាវាចម្បាំងអាមេរិកមួយគ្រឿង ជាមួយនាវិកប្រមាណជា១០០នាក់ បានចូលដល់សមុទ្រកម្ពុជាហើយ ហើយនឹងចតនៅមូលដ្ឋានសមុទ្ររាមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តបាត់ដំបងត្រូវទប់ស្កាត់ព័ត៌មានក្លែងក្លាយ
បាត់ដំបង៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តបាត់ដំបងត្រូវទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលមានចរិតចោទប្រកាន់មូលបង្កាច់ដល់អាជ្ញាធរជាសាធារណៈ។ មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦៤របស់រដ្ឋបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញដល់អាជ្ញាធរ និងកងកម្លាំង ត្រូវបង្ការ និងបង្ក្រាបឱ្យបានហ្មត់ចត់រាល់សកម្មភាព និងទង្វើប៉ុនប៉ងធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងស្ថានភាពវឹកវរក្នុងសង្គម ជាពិសេសព័ត៌មានមិនពិតតាមរយៈបណ្ដាញសង្គម និងចលនាផ្សេងៗទៀតនៅក្នុងប្រទេស។ ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំដល់រដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់តាមដានស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ទង្វើមិនស្របច្បាប់នានាទាំងឡាយ ជាពិសេសនៅក្នុងមូលដ្ឋានរៀងៗខ្លួន និងឆ្លើយតបឱ្យបានឆាប់រហ័ស បង្កើតយន្តការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ត្រូវមានក្រុមការងារជំនាញតាមដានត្រួតពិនិត្យ…
សេចក្តីប្រកាសរួម GBC កម្ពុជា–ថៃ៖ បទឈប់បាញ់ មិនមែនជាពាក្យសន្យាទទេ តែជាកាតព្វកិច្ចតាមច្បាប់អន្តរជាតិ តើមាននរណា ប្រទេសណា អន្តរជាតិមួយណា អាចមានឥទ្ធិពលបញ្ជាឲ្យថៃគោរពបត់ឈប់បាញ់ ដើម្បីធានាបាននូវសន្តិភាពពេញលេញ?
សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា–ថៃ គឺជាសារនយោបាយ និងច្បាប់ដ៏ច្បាស់លាស់ថា ភាគីទាំងពីរជ្រើសរើសសន្តិភាពជាជម្រើសដោយប្រើកម្លាំង។ វាមិនមែនជាឯកសារប្រកាសបែបការទូតទូទៅទេ ប៉ុន្តែជាបញ្ជាពាក់ព័ន្ធនឹងការឈប់បាញ់ ការរក្សាទីតាំងកងកម្លាំង និងការការពារជនស៊ីវិល ដែលត្រូវអនុវត្តភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ។ ការកំណត់ម៉ោងច្បាស់លាស់សម្រាប់បទឈប់បាញ់ បង្ហាញថា ភាគីណាដែលបំពានដោយចេតនា មិនអាចលាក់បាំង ក្រោមលេសថា “ការយល់ច្រឡំ” ឬ “ឧប្បត្តិហេតុចៃដន្យ” បានឡើយ។ សេចក្តីប្រកាសនេះ កាត់ផ្តាច់ទម្លាប់ប្រើកម្លាំង ដោយដាក់កាតព្វកិច្ចតឹងរឹងលើការមិនចល័តកងកម្លាំង មិនវាយប្រហារគោលដៅស៊ីវិល និងមិនបង្កហេតុបន្ថែមតាមព្រំដែន។ ចំណុចស្នូលមួយគឺ “រក្សាស្ថានភាពដដែល” (status…
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនភៀសសឹកចំនួន ២.២០៥គ្រួសារ មកពីតាមបណ្តាខេត្តចំនួន៥ ដែលមកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប …!!
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនភៀសសឹកចំនួន ២.២០៥គ្រួសារ មកពីតាមបណ្តាខេត្តចំនួន៥ ដែលមកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប …!! នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើនរូប បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់ជាលើកទី៣ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ២.២០៥គ្រួសារ…
“ត្រីខកំប៉ុង អន្ទង់ខកំប៉ុង”ដែលត្រូវបានកែច្នៃដោយមន្ដ្រីជំនាញក្រសួងកសិកម្ម!
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា៖ “ដោយសង្កេតឃើញថាត្រីខកំប៉ុងនៅលើទីផ្សារភាគច្រើនជាផលិតផលនាំចូល ខណៈដែលត្រីនិងអន្ទង់ស្រស់របស់យើងមានសក្តានុពលខ្ពស់តែមិនទាន់ត្រូវបានកែច្នៃអស់លទ្ធភាពនៅឡើយ ទើបឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញនៃនាយកដ្ឋានកសិឧស្សាហកម្ម និងរដ្ឋបាលជលផល ស្រាវជ្រាវនិងសាកល្បងកែច្នៃ “ត្រីខកំប៉ុង អន្ទង់ខកំប៉ុង”នេះឡើង ដោយតម្រូវឱ្យប្រើប្រាស់ត្រីធម្មជាតិរបស់យើង១០០%។ ទោះបីជាការផលិតនាពេលបច្ចុប្បន្នសម្រាប់តែផ្គត់ផ្គង់ជាជំនួយមនុស្សធម៌ដល់បងប្អូនជនភៀសសឹក និងមិនទាន់មានលក់នៅលើទីផ្សារក៏ដោយ តែផលិតផលទាំងនេះបានឆ្លងកាត់ការត្រួតពិនិត្យនៅមន្ទីរពិសោធន៍ត្រឹមត្រូវតាមស្តង់ដារួចរាល់ហើយ។ នេះគឺជាជំហានថ្មីមួយនៃវិស័យកសិឧស្សាហកម្ម ដែលធ្វើឱ្យយើងកំពុងខិតទៅជិតការផលិតជាលក្ខណៈពាណិជ្ជកម្ម ដើម្បីប្រកួតប្រជែងជាមួយផលិតផលនាំចូលនាពេលអនាគតយ៉ាងពិតប្រាកដ៕
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួបតំណាងក្រុមហ៊ុន Shanghai Linshu Culture Technology Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន
នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបតំណាងក្រុមហ៊ុន Shanghai Linshu Culture Technology Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនាឱកាសនោះ ខាងតំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីបំណង និងគម្រោងនៃកិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរជាតិអប្សរា ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។ ក្រោយពីស្តាប់បទបង្ហាញរួចមក លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះបំណងនៃកិច្ចសហប្រតិបត្តិការនេះ និង សង្ឃឹមថាភាគីយើងទាំងពីរអាចនឹងសហការគ្នានាពេលអនាគត៕
អាជ្ញាធរមីន ៖ ប្រជាជនភៀសសឹកប្រមាណ ៣០ម៉ឺន នាក់ ទទួលបានការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
ក្រោយមានការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាជាលើកទី២ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលដៅបន្ទាន់ក្នុងការធានាសុវត្ថិភាព សុខមាលភាព និងសុខដុមរមនាជូនប្រជាជនភៀសសឹក ក្នុងនោះរួមមានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ មុនពេលប្រជាជនភៀសសឹកវិលត្រឡប់ទៅលំនៅឋានវិញ។ ជាមួយគ្នានោះ អាជ្ញាធរមីន ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានចេញនូវសេចក្តីណែនាំសម្រាប់ភាគីពាក់ព័ន្ធ ស្តីពី វិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយការយល់ដឹងពី គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ។ អនុវត្តតាមសេចក្តីណែនាំនេះ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ប្រជាជនភៀសសឹកប្រមាណ ៣០ ម៉ឺននាក់…