សៀមរាប ៖ នៅរសៀលថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់ ពង្រាយ កម្លាំង ការពារ ធានា សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ សាធារណៈ មហោស្រព “សៀមរាបជាទីស្រឡាញ់ – Beloved Siem Reap Festival ” នៅបរិវេណ អាកាសយានដ្ឋានអន្តរជាតិសៀមរាប (ចាស់ ) ៕
