រាជធានីភ្នំពេញ ៖ ឯកឧត្ដម វ៉ាត់ ចំរើន ប្រធានប្រតិភូកីឡាកម្ពុជាចូលរួមស៊ីហ្គេម២០២៥ នៅប្រទេសថៃ មានប្រសាសន៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ថា ការចូលរួម និងការដកខ្លួនចេញពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកនេះគឺជាផែនការយុទ្ធសាស្ត្រ និងជាអនុសាសន៍ណែនាំ ហើយក៏ជាសេណារីយោច្បាស់លាស់ពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលលោកតែងតែខ្វាយខ្វល់ និងតាមដានជាប់ជានិច្ច។ ឯកឧត្ដម វ៉ាត់ ចំរើន លម្អិតបែបនេះ៖ យើងមានការគូសវាសរៀបចំជាជំហានៗ ធ្វើបុរេសកម្មដូចក្រឡាអុកអ៊ីចឹង ថាត្រូវធ្វើម៉េចខ្លះមិនមែនចេះតែនឹកឃើញធ្វើទេ សុទ្ធតែរៀបចំជាលក្ខណៈពិសេស ក្ដាប់ស្ថានការណ៍គ្រប់ជ្រុងជ្រោយ ហើយស្នើសុំការសម្រេច និងទទួលអនុសាសន៍ណែនាំពីសម្ដេចមហាបវរធិបតីជាប្រចាំ…
Author: raksmeysiemreap
អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួម ព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី៣០ ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី៣០ ឆ្នាំ២០២៥ ដែលពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានថ្នាក់នាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមនិងអត្តពលិកជាតិ និងអន្តរជាតិ ចំនួន១៦ ០០០នាក់ ក្នុងនោះអត្តពលិកជាតិ ចំនួន១២ ៦៣៨នាក់ និងអត្តពលិកអន្តរជាតិ…
សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជាបានអះអាងនៅព្រឹកថ្ងៃចន្ទនេះថា កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់មិញនិងព្រឹកនេះក្នុងគោលបំណងទាញយើងឲ្យតបតដើម្បីបំផ្លាញចោលបទឈប់បាញ់និង សេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ។
សម្ដេចតេជោបានបន្តថា បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាព។ ជាមួយគ្នានេះសម្ដេចតេជោហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។ សូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបខ្ញុំបាន។សូមកីឡាករ កីឡាការិនីដែលទៅចូលការប្រកួតសុីហ្គេលើកទី៣៣នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា៕