បន្ទាន់៖ សូមឈប់ផ្សាយសកម្មភាពប្រគល់អំណោយនៅទីតាំងជនភៀសសឹក ឬទីតាំងគោលដៅសំខាន់ៗក្បែរព្រំដែន

ភ្នំពេញ៖ លោក គួច វេងស្រុន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល 
បានអំពាវនាវឱ្យឈប់ផ្សាយសកម្មភាពប្រគល់អំណោយនៅទីតាំងជនភៀសសឹក ឬទីតាំងគោលដៅសំខាន់ៗក្បែរនឹងព្រំដែន ឬមានទំនាក់ទំនងនឹងសកម្មភាពទ័ព។ ដូចនេះម្ចាស់ជំនួយត្រូវផ្តល់សេចក្តីទុកចិត្តដល់អ្នកទទួលដែលខ្លួនប្រគល់អំណោយ ដើម្បីគាត់ចាត់ចែងដោយមិនចាំបាច់ត្រូវធ្វើវីដេអូ ថតបង្ហោះពេលនេះនោះទេ។ លោក គួច វេងស្រុន បានបញ្ជាក់ថា អ្វីៗអាចនឹងធ្វើបានក្រោយបញ្ចប់សង្គ្រាមឈ្លានពានរបស់ថៃចុះ សង្ឃឹមថាពលរដ្ឋម្ចាស់ជំនួយយោគយល់ តែសកម្មភាពប្រមូលស្បៀង អំណោយ និងការវេចខ្ចប់ផ្សេងៗ បន្តផ្សព្វផ្សាយឱ្យបានទូលាយ ព្រោនេះជាសកម្មភាពចលនាជាតិនិយមយ៉ាងធំធេង និងកម្លាំងចិតសម្រាប់កងទ័ព៕

 

Leave a Reply

Your email address will not be published. Required fields are marked *