សម្ដេច ហ៊ុន ម៉ាណែត ការសម្រេចចិត្តរបស់រដ្ឋាភិបាលលើបញ្ហាព្រំដែន គឺតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាចម្បង

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល មិនមែនដូចការសម្រេចចិត្ត ឬការបញ្ចេញមតិរបស់ពលរដ្ឋសាមញ្ញឡើយ ព្រោះការសម្រេចរបស់រាជរដ្ឋាភិបាល គឺគិតគូរគ្រប់ជ្រុងជ្រោយ គ្រប់ជំហាន គិតគូរថ្លឹងថ្លែង ពីប្រជាពលរដ្ឋ កងកម្លាំង និងទឹកដី។ សម្ដេច សង្កត់ធ្ងន់ថា៖«ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល គ្រប់ជំហានទាំងអស់ គឺដើម្បីឧត្ដមប្រយោជន៍ជាតិ និងប្រជាជន»។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ។

សម្ដេច ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការសម្រេចចិត្ត ការបញ្ចេញមតិ ការព្រួយបារម្ភរបស់ពលរដ្ឋខ្មែរ ចំពោះបញ្ហាព្រំដែន គឺត្រឹមត្រូវបំផុត ព្រោះពលរដ្ឋខ្មែរ មានសិទ្ធិគ្រប់យ៉ាង។

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *