លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញអមដំណើរ ឯកឧត្តម លី សារី អភិបាលរងខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសនីយ៍ទោ រ័ត្ន មុន្នី វីរនគរបាលកម្ពុជា ដែលបានពលីជីវិត ដោយសារសង្គ្រាមឈ្លានពានទឹកដីរបស់កងទ័ពថៃ

សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញអមដំណើរឯកឧត្ដម លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ រ័ត្ន មុន្នី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ដែលបានពលីជីវិត ដោយសារសង្គ្រាម ពេលកំពុងចុះបេសកកម្ម ល្បាត ការពារសន្តិសុខ សុវត្ថិភាព ថែរក្សាទ្រព្យ សម្បត្តិ និងផ្ទះសំបែងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ពិធីបុណ្យសពរៀបចំធ្វើនៅវត្តប្រាសាទឥន្ទ្រា ហៅវត្តគោកប៉ាទ្រី ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ៕

Leave a Reply

Your email address will not be published. Required fields are marked *