សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន

ថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ព្រះមហាក្សត្រី…

សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន

នារសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិគ្រឹះក្រុងតាខ្មៅ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍នៃប្រទេសរៀងៗខ្លួន និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅវិស័យនានាដែលជាផលប្រយោជន៍រួម ជាពិសេស ការប្រារព្ធខួបលើកទី៣៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអ៊ុយក្រែន (១៩៩២-២០២៧) នៅឆ្នាំក្រោយ។ #ពត៌មានជាតិ #RSRNews

កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២ នាក់ ពាក់ព័ន្ធបទល្មើសជាក់ស្តែង រំលោភលើទំនុកចិត្ត ( ខ្ចីម៉ូតូស៊ីដាច់ )

កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២ នាក់ ពាក់ព័ន្ធបទល្មើសជាក់ស្តែង រំលោភលើទំនុកចិត្ត ( ខ្ចីម៉ូតូស៊ីដាច់ ) កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២០នាទី ០០នាទីនៅចំណុចភូមិគោកធ្លក ឃុំ កណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជនសង្ស័យឈ្មោះ ចាន់ ភារិន បានសុំខ្ចីម៉ូតូ ម៉ាកហុងដា ទ្រីម ពណ៍ខ្មៅ ផ្លាកលេខ 1KRភ្នំពេញ 7189 របស់ឈ្មោះ…

សម្ដេច ហ៊ុន ម៉ាណែត ការសម្រេចចិត្តរបស់រដ្ឋាភិបាលលើបញ្ហាព្រំដែន គឺតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាចម្បង

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល មិនមែនដូចការសម្រេចចិត្ត ឬការបញ្ចេញមតិរបស់ពលរដ្ឋសាមញ្ញឡើយ ព្រោះការសម្រេចរបស់រាជរដ្ឋាភិបាល គឺគិតគូរគ្រប់ជ្រុងជ្រោយ គ្រប់ជំហាន គិតគូរថ្លឹងថ្លែង ពីប្រជាពលរដ្ឋ កងកម្លាំង និងទឹកដី។ សម្ដេច សង្កត់ធ្ងន់ថា៖«ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល គ្រប់ជំហានទាំងអស់ គឺដើម្បីឧត្ដមប្រយោជន៍ជាតិ និងប្រជាជន»។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ។ សម្ដេច ហ៊ុន ម៉ាណែត ក៏បានថ្លែងថា…

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់ប៉ុស្តិ៍លេខ៣ ប្រចាំការការពារប្រាសាទវត្តអធ្វា

សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំសហការី ចុះត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់ប៉ុស្តិ៍លេខ៣ ប្រចាំការការពារប្រាសាទវត្តអធ្វា នៃការិយាល័យគរបាលការពារបេតិកភណ្ឌ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍…

ក្រុមអ្នកសារព័ត៌មានជាតិមកពី ១២ អង្គភាព ក្រោមការសម្របសម្រួលដឹកនាំដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះទៅយកព័ត៌មានអំពីការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជានៅក្នុងខេត្តបន្ទាយមានជ័យ

 យោធាកម្ពុជានៅជួរមុខបានឱ្យដឹងថា ទូកុងតឺន័រក្នុងរូបភាពនេះ ត្រូវបានយោធាថៃ ទើបដាក់ក្រោយបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចូលជាធរមាន។ ការដាក់ទូរកុងតឺន័រ ធ្វើឲ្យការធ្វើដំណើរពីទីប្រជុំជនក្រុងបោយប៉ែត ទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវរាំងស្ទះត្រង់បង្គោលគីឡូមែត្រ លេខ ២០-២១ ត្រង់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយត្រូវប្រើប្រាស់ផ្លូវវាងជំនួស។ កម្ពុជាបានធ្វើការតវ៉ាចំពោះសកម្មភាពនៃការឈ្លានពាន និងការរំលោភបំពានពីសំណាក់យោធាថៃ។