កាលពីម្សិលមិញ យើងខ្ញុំបានគោរពផ្ញើសារជូនឯកឧត្តមប្រធានាធិបតី អំពីការស្នើសុំពិនិត្យលទ្ធភាពក្នុងការទប់ទល់ និងមានវិធានការលើការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់ F-16 ដែលថៃយកមកប្រើប្រាស់ចូលជ្រៅក្នុងទឹកដីកម្ពុជា ហើយក៏ជាអ្នកប្រកាសទាត់ចោលទាំងស្រុងនៃបទឈប់បាញ់ដែលជាគំនិតផ្តួចផ្តើមដ៏មានសារសំខាន់របស់ឯកឧត្តមប្រធានាធិបតី ហើយត្រូវបានសម្តេចធិបតីនាយករដ្ឋមន្ត្រី និងប្រជាជនកម្ពុជាសាទរ និងគាំទ្រពេញទំហឹង។ ពិតណាស់ថាសង្គ្រាមឈ្លានពានដែលថៃកំពុងធ្វើ បានដើរហួសពីអ្វីដែលគោលដៅនៃការបញ្ចប់សង្គ្រាមរបស់ឯកឧត្តមប្រធានាធិបតី តែក្នុងនាមជាប្រជាជនកម្ពុជា ក៏មិនចង់ឱ្យកើតមានផងដែរ ពិសេសបានបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹងលើកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមប្រធានាធិបតី ហើយចង់ឆាប់បានសន្តិភាពត្រឡប់មកវិញ បញ្ចប់ការបង្ហូរឈាមទាំងទាហាន និងប្រជាជនស្លូតត្រង់។ ទន្ទឹមនឹងនេះ យើងទាំងអស់គ្នាបានឃើញថា ថៃ មិនត្រឹមតែទាត់ចោលគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតីប៉ុណ្ណោះ ថែមទាំងបង្កើនការទម្លាក់គ្រាប់បែក F-16 ចូលកាន់តែជ្រៅ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាកាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អាស្រ័យហេតុនេះ ខ្ញុំជឿជាក់ឯកឧត្តមប្រធានាធិបតីច្បាស់ជាជ្រាបច្បាស់ និងយល់កាន់តែស៊ីជម្រៅថាភាគីថៃ ជាអ្នកចង់បានសង្គ្រាម…
Year: 2025
បន្ទាន់៖ សូមឈប់ផ្សាយសកម្មភាពប្រគល់អំណោយនៅទីតាំងជនភៀសសឹក ឬទីតាំងគោលដៅសំខាន់ៗក្បែរព្រំដែន
ភ្នំពេញ៖ លោក គួច វេងស្រុន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានអំពាវនាវឱ្យឈប់ផ្សាយសកម្មភាពប្រគល់អំណោយនៅទីតាំងជនភៀសសឹក ឬទីតាំងគោលដៅសំខាន់ៗក្បែរនឹងព្រំដែន ឬមានទំនាក់ទំនងនឹងសកម្មភាពទ័ព។ ដូចនេះម្ចាស់ជំនួយត្រូវផ្តល់សេចក្តីទុកចិត្តដល់អ្នកទទួលដែលខ្លួនប្រគល់អំណោយ ដើម្បីគាត់ចាត់ចែងដោយមិនចាំបាច់ត្រូវធ្វើវីដេអូ ថតបង្ហោះពេលនេះនោះទេ។ លោក គួច វេងស្រុន បានបញ្ជាក់ថា អ្វីៗអាចនឹងធ្វើបានក្រោយបញ្ចប់សង្គ្រាមឈ្លានពានរបស់ថៃចុះ សង្ឃឹមថាពលរដ្ឋម្ចាស់ជំនួយយោគយល់ តែសកម្មភាពប្រមូលស្បៀង អំណោយ និងការវេចខ្ចប់ផ្សេងៗ បន្តផ្សព្វផ្សាយឱ្យបានទូលាយ ព្រោនេះជាសកម្មភាពចលនាជាតិនិយមយ៉ាងធំធេង និងកម្លាំងចិតសម្រាប់កងទ័ព៕
ការដកខ្លួនចេញពីសុីហ្គេមនៅថៃជាយុទ្ធសាស្រ្តរបស់សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា…
រាជធានីភ្នំពេញ ៖ ឯកឧត្ដម វ៉ាត់ ចំរើន ប្រធានប្រតិភូកីឡាកម្ពុជាចូលរួមស៊ីហ្គេម២០២៥ នៅប្រទេសថៃ មានប្រសាសន៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ថា ការចូលរួម និងការដកខ្លួនចេញពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកនេះគឺជាផែនការយុទ្ធសាស្ត្រ និងជាអនុសាសន៍ណែនាំ ហើយក៏ជាសេណារីយោច្បាស់លាស់ពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលលោកតែងតែខ្វាយខ្វល់ និងតាមដានជាប់ជានិច្ច។ ឯកឧត្ដម វ៉ាត់ ចំរើន លម្អិតបែបនេះ៖ យើងមានការគូសវាសរៀបចំជាជំហានៗ ធ្វើបុរេសកម្មដូចក្រឡាអុកអ៊ីចឹង ថាត្រូវធ្វើម៉េចខ្លះមិនមែនចេះតែនឹកឃើញធ្វើទេ សុទ្ធតែរៀបចំជាលក្ខណៈពិសេស ក្ដាប់ស្ថានការណ៍គ្រប់ជ្រុងជ្រោយ ហើយស្នើសុំការសម្រេច និងទទួលអនុសាសន៍ណែនាំពីសម្ដេចមហាបវរធិបតីជាប្រចាំ…
អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួម ព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី៣០ ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី៣០ ឆ្នាំ២០២៥ ដែលពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានថ្នាក់នាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមនិងអត្តពលិកជាតិ និងអន្តរជាតិ ចំនួន១៦ ០០០នាក់ ក្នុងនោះអត្តពលិកជាតិ ចំនួន១២ ៦៣៨នាក់ និងអត្តពលិកអន្តរជាតិ…
សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជាបានអះអាងនៅព្រឹកថ្ងៃចន្ទនេះថា កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់មិញនិងព្រឹកនេះក្នុងគោលបំណងទាញយើងឲ្យតបតដើម្បីបំផ្លាញចោលបទឈប់បាញ់និង សេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ។
សម្ដេចតេជោបានបន្តថា បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាព។ ជាមួយគ្នានេះសម្ដេចតេជោហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។ សូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបខ្ញុំបាន។សូមកីឡាករ កីឡាការិនីដែលទៅចូលការប្រកួតសុីហ្គេលើកទី៣៣នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា៕
ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ
ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…
ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ
កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…
កិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ខេត្តសៀមរាប
នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី ម៉ននី រង្សី លើកឡើងថា កិច្ចប្រជុំនាពេលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងការផ្ដល់សេវាជាពហុវិស័យឆ្លើយតប…
ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ
(ភ្នំពេញ) នាព្រឹកថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អគ្គលេខាធិការរង នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីឯកសណ្ឋានសញ្ញាសម្គាល់…