លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកងកម្លាំង គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

     សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៧:០០នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកងកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា…

ភាគីកម្ពុជា-ថៃ ឯកភាពតាមសំណើរបស់អ្នកផ្សះផ្សាឯករាជ្យ

អ្នកនាំពាក្យក្រសួងការបរទេស៖ ភាគីកម្ពុជា-ថៃ ឯកភាពតាមសំណើរបស់អ្នកផ្សះផ្សាឯករាជ្យទាំងបួនរូប ស្នើសុំពេលវេលាបន្ថែមទៀត ដើម្បីពិចារណាតែងតាំងឥស្សរជនរូបណាជាប្រធានគណៈកម្មការផ្សះផ្សា Statement of the Spokesperson of the Ministry of Foreign Affairs and International Cooperation

ស្ថានទូតឥណ្ឌា និងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើគម្រោងដែលផ្តល់ផលរហ័ស

ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (SBKU) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីអនុវត្តគម្រោងដែលផ្តល់ផលរហ័ស (Quick Impact Project – QIP) ក្រោមប្រធានបទ «ការបង្កើតបន្ទប់សន្និសីទវីដេអូពីចម្ងាយ និងការធ្វើទំនើបកម្មមន្ទីរពិសោធន៍វិស្វកម្មអគ្គិសនី នៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី»។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា…

កម្ពុជា សិង្ហបុរី សន្យាជំរុញទំនាក់ទំនងការទូត និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល

វិមានរដ្ឋសភា៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សមាជិករដ្ឋសភា និង​ជា​ប្រេសិត​ពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បាន​អនុញ្ញាតឱ្យឯកឧត្តម ស្ទីវិន ប៉ាង Steven PANG ឯកអគ្គរដ្ឋទូត​នៃសាធា​រណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីបន្តពង្រឹង និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ឱ្យកាន់តែស្អិតល្មួត និងមាន​ភាពល្អប្រសើរថែមមួយកម្រិតទៀត។ តាមរយៈការពិភាក្សានេះ ភាគីទាំងពីរបានបង្ហាញនូវឆន្ទៈក្នុងការ​ជំរុញទំនាក់​ទំនង​ការទូត និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា ដើម្បីជាប្រយោជន៍ទៅវិញទៅមក…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅ ចូលរួមបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវីធី 2026 World Al Conference and High-Level Meeting on Global Al Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋសភា បានបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ កិច្ចប្រជុំនេះ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៥រួមមាន៖ ១៖ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១រូប៖ លោក ប្រាក់ សំអឿន…

និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ

នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីព័ត៌មានខេត្តសៀមរាបបានចុះពិនិត្យទីតាំង ក្នុងការចុះផ្សព្វផ្សាយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (Say No To Fake News) ជំហានទី២ នៅវិទ្យាល័យ បន្ទាយស្រី។ #គេហទំព័ររស្មីសៀមរាប #និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #SayNoToFakeNews #ZeroFakeNews #MoINFO  #មន្ទីរព័ត៌មានខេត្តសៀមរាប

ស្នងការខេត្តសៀមរាបដឹកនាំកម្លាំងប្រមូលផ្តុំ ត្រៀមអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកម្លាំងនគរបាលប្រមូលផ្តុំ ដើម្បីត្រៀមអន្តរាគមន៍ និងសង្គ្រោះបងប្អូនប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។ ការដឹកនាំត្រៀមកម្លាំងនេះ នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងត្រៀមកម្លាំងឱ្យមានភាពរួចរាល់ក្នុងការឆ្លើយតបចំពោះគ្រោះអាសន្ន និងគ្រោះមហន្តរាយដែលអាចកើតមានជាយថាហេតុ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានធ្វើការត្រួតពិនិត្យកម្លាំង សម្ភារៈ និងមធ្យោបាយប្រតិបត្តិការពាក់ព័ន្ធ ព្រមទាំងណែនាំដល់កងកម្លាំងទាំងអស់ឱ្យត្រៀមខ្លួនជានិច្ច ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ រក្សាវិន័យ…

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានព្រមានថា ការធ្វើអាជីវកម្មខ្សាច់ហួសកម្រិតប្រឈម និងអភ័យខ្លាំង

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានព្រមានថា ការធ្វើអាជីវកម្មខ្សាច់ហួសកម្រិតនៅតាមស្ទឹង ទន្លេ និងតំបន់ឆ្នេរ អាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា ការបាក់ច្រាំង ការប្រែប្រួលចរន្តទឹក ការប្រែប្រួលរបបជលសាស្ត្រ និងការខូចខាតប្រព័ន្ធអេកូឡូស៊ី ដែលជាហានិភ័យដល់សេដ្ឋកិច្ច សង្គម និងបរិស្ថានជាតិ។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការគ្រប់គ្រងធនធានខ្សាច់មានសារៈសំខាន់ខ្លាំងក្នុងការធានាឱ្យការធ្វើអាជីវកម្មខ្សាច់ពាក់ព័ន្ធនឹងធនធានទឹក ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន។ បបទន្ទឹមនឹងនេះ ការគ្រប់គ្រងត្រឹមត្រូវក៏រួមចំណែកថែរក្សាគុណភាពទឹក ការពារមុខងារធម្មជាតិរបស់ស្ទឹង ទន្លេ និងតំបន់សមុទ្រ ព្រមទាំងអភិរក្សប្រព័ន្ធអេកូឡូស៊ី និងជម្រកសម្រាប់ជីវចម្រុះក្នុងទឹកផងដែរ។ ប្រសាសន៍លោក ថោ…

សម្តេចតេជោ បានសរសើររសជាតិកាហ្វេលើដីរតនគិរី ឆ្ងាញ់ ហើយឈ្ងុយ

ថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២៦នេះ នៅឯខេត្តរតនគិរី ក្រោយបញ្ចប់ពិធីសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញពិសាអាហារថ្ងៃត្រង់ ហើយបានភ្លក់កាហ្វេដែលដាំដុះផ្ទាល់លើដីដ៏មានជីវជាតិនៅខេត្តរតនគិរី។ រតនគិរី មណ្ឌលគិរី ពីមុនដីស្អិត ចិត្តមិនចង់ទៅ តែបើទៅមិនចង់ត្រឡប់ តែបច្ចុប្បន្នគ្មានទេស្ថានភាពនោះ។ ក្រោមគោលនយោបាយ និងចក្ខុវិស័យអភិវឌ្ឍន៍ខេត្តភាគឦសាន សម្តេចតេជោ ហ៊ុន សែន បានសាងសង់ផ្លូវច្រើនខ្សែ ធ្វើឱ្យការទៅកាន់រតនគិរី មណ្ឌលគិរី មិនមែនជាទីនឿយណាយដូចអតីតកាលទៀតនោះឡើយ។