នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត Zudan Arif Fakrulloh ប្រធានទីភ្នាក់ងារជាតិមុខងារសាធារណៈជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានគណៈប្រតិភូបានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំមុខងារសាធារណៈលើកទី២៣ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក៣ (ACCSM+3) នាឱកាសនេះ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា…
Month: August 2026
ខេត្តសៀមរាប ស្វាគមន៍គណៈប្រតិភូអាស៊ាន និងអាស៊ានបូកបី ក្នុងកិច្ចប្រជុំមុខងារសាធារណៈ និងវេទិកាស្តីពីអភិបាលកិច្ចល្អ
ខេត្តសៀមរាប គឺជាខេត្តមួយដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា មានផ្ទៃក្រឡាសរុប ១០,២៩៩គីឡូម៉ែតការ៉េ មានក្រុង-ស្រុកចំនួន១៣, ឃុំសង្កាត់ចំនួន១០០ និងភូមិ៩១០។ ទីរួមខេត្តរបស់ខេត្តសៀមរាប គឺក្រុងសៀមរាប និងក្រុងរុនតាឯក។ ខេត្តសៀមរាប ត្រូវបានគេស្គាល់ទូទាំងពិភពលោកថា ជាទីតាំងនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ខេត្តនេះ គឺជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជាដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងទៅជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញជាដើម ដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានបុរាណ និងប្រាសាទបុរាណជាច្រើន ដែលស្ថិតនៅក្នុងក្រុង និងក្រៅក្រុងនៃខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ឱ្យភ្ញៀវទេសចរមកពីគ្រប់ទិសទីទស្សនា និងសិក្សាស្វែងយល់អំពីវប្បធម៌ អរិយធម៌ និងសង្គមធម៌របស់ខ្មែរ។