គណៈប្រតិភូជាន់ខ្ពស់កងទ័ពម៉ាឡេស៊ីអញ្ជើញមកដល់ខេត្តសៀមរាប ក្នុងគោលដៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា

តាមកម្មវិធីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់កងទ័ពម៉ាឡេស៊ី ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានអញ្ជើញមកដល់ខេត្តសៀមរាប ដើម្បីចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ កក្កដា គណៈប្រតិភូកងទ័ពម៉ាឡេស៊ី មានគោលបំណងសំខាន់ចំនួន៣ រួមមាន៖ ទី១ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា…

សំណង់ផ្ទះគ្មានច្បាប់អនុញ្ញាត នៅក្នុងភូមិដូនទាវ ខេត្តសៀមរាប ត្រូវបានក្រុមការងារខេត្តសហការជាមួយអាជ្ញាធរជាតិអប្សរាចុះផ្អាកការសាងសង់

ទីតាំងការដ្ឋានសាងសង់ផ្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ត្រូវបានក្រុមការងារខេត្តស្រុក សហការជាមួយអាជ្ញាធរជាតិអប្សរាចុះពិនិត្យ ឃេីញថាពុំមានច្បាប់អនុញ្ញាតសាងសង់ពីអាជ្ញាធរពាក់ព័ន្ធ ហេីយត្រូវបានក្រុមការងារចម្រុះចុះផ្អាកការសាងសង់ភ្លាមៗនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។ ជាមួយនឹងការចុះផ្អាកនេះ ក្រុមការងារខេត្តនិងអាជ្ញាធរជាតិអប្សរាបានណែនាំដល់ម្ចាស់សំណង់ឱ្យធ្វេីការសុំអនុញ្ញាតច្បាប់សាងសង់ឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីជាមុនសិន ទេីបអនុញ្ញាតឱ្យសាងសង់ ចៀសវាងការសាងសង់ខុសបច្ចេកទេស ធ្វេីឱ្យមានបញ្ហាសំណង់នាថ្ងៃក្រោយ៕ #គេហទំព័ររស្មីសៀមរាប

សម្តេចបវរធិបតី នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៧ នៅថ្ងៃស្អែក

នារសៀលថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញ​ដឹកនាំ​ប្រតិភូ ក្រសួង ចុះពិនិត្យទីតាំងត្រៀមដាក់សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ​ចាប់ពី​រង្វង់មូលស្គន់ ស្រុកជើងព្រៃ​ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នាថ្ងៃ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ…

សេចក្តីប្រកាស ស្ដីពីការតែងតាំងអ្នកនាំពាក្យថ្មី នៃអាជ្ញាធរជាតិអប្សរា

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤

សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី នៅបន្ទប់ប្រជុំលេខ១សាលាខេត្ត ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់…

កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តឈ្លានពានព្រំដែនរបស់ថៃ

កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តឈ្លានពានព្រំដែនរបស់ថៃ Cambodia Strongly Protests against Thailand’s Continued Border Encroachment    

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន

បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ និងប្រតិបត្តិករទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» រួចមក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងសំខាន់ៗក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ដើម្បីវាយតម្លៃសក្តានុពល ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងសេវាកម្មទេសចរណ៍ សំដៅរៀបចំទិសដៅអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ការចុះពិនិត្យនេះ បានផ្តោតលើការកំណត់វិធានការគន្លឹះ ដើម្បីលើកកម្ពស់គុណភាពគោលដៅទេសចរណ៍ ពង្រឹងការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងជំរុញការចូលរួមរបស់ប្រជាសហគមន៍ក្នុងការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំ…

សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតមួយសន្លឹកទៀត ដែលថតក្នុងឆ្នាំ១៩៩០

  ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហាញរូបថតមួយសន្លឹកទៀត ដែលថតក្នុងឆ្នាំ១៩៩០ ដោយអ្នកស្រាវជ្រាវបញ្ជាក់ថា ជារូបថត ថតនៅពេលសម្តេចចុះពិនិត្យប្រព័ន្ធការពារក្រុងបាត់ដំបង តែសម្តេចគិតថា ជារូបថត ថតនៅពេលពិនិត្យការសាងសង់វារីអគ្គិសនី នៅខេត្តរតនគិរី។ នេះបើយោងតាម Channel CoolApp ផ្លូវការរបស់សម្តេចទើបបង្ហោះចេញផ្សាយនៅរាត្រីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦។ សម្តេចបានសរសេរដូច្នេះថា «ថ្ងៃនេះទទួលបានរូបថតមួយសន្លឹកទៀត ដែលអ្នកស្រាវជ្រាវបញ្ជាក់ថា ជារូបថតនៅថ្ងៃ១៥ មីនា ១៩៩០…

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើបាតុកម្មថ្មីមួយទៀតប្រឆាំងនឹងការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា នៅតាមព្រំដែន។

ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2026 កងរាជអាវុធហត្ថថៃ បានតំឡើងខ្សែភ្លើងបន្លាចំនួន 2 ទីតាំងដាច់ដោយឡែក តំបន់មុំបី ខេត្តព្រះវិហារ និងតំបន់ជប់រួន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ រាជរដ្ឋាភិបាលកម្ពុជា ទទូចឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពបែបនេះ មិនត្រឹមតែនៅតាមតំបន់ដែលបានរៀបរាប់ខាងលើប៉ុណ្ណោះទេ ថែមទាំងនៅគ្រប់ដែនដីផ្សេងទៀត ដែលកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយអនាធិបតេយ្យ កាលពីឆ្នាំមុន។

យុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ

មន្ទីរព័ត៌មានខេត្តសៀមរាប បើក«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ជាផ្លូវការ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ នៅវិទ្យាល័យ ១០មករា ១៩៧៩ ក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម កៅ អ៊ឹមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីលោកប្រធានមន្ទីរអប់រំ លោកអនុប្រធានមន្ទីរព័ត៌មាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។ #និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #SayNoToFakeNews #ZeroFakeNews #ក្រសួងព័ត៌មាន #មន្ទីរព័ត៌មានខេត្តសៀមរាប…